•
ត្រូវប្រាកដថា ម៉ាស៊ីនគឺដាក់ស្មើ។
•
ពិនិត្យមើលកម្រិតប្រេង។ មើល ផ្នែក
កម្រិតប្រេង។
•
ប្រសិនបើកម្រិតប្រេងគឺទាប បន្ថែមចំនួនប្រេងឱ្យសមស្រប។ បញ្ឆេះម៉ាស៊ីន
ហើយត្រូវប្រាកដថាភ្លើងព្រមាន (បើមានបំពាក់) គឺលែងធ្វើឱ្យសកម្ម។
•
ប្រសិនបើកម្រិតប្រេងគឺមិនទាប មិនត្រូវបញ្ឆេះម៉ាស៊ីនឡើយ។
ទាក់ទងភ្នាក់ងារចែកចាយសេវាកម្ម Briggs & Stratton ដើម្បីឱ្យគេកែតម្រូវបញ្ហា
ប្រេងនេះ។
ការណែនាំអំពីប្រេងឥន្ធនៈ
ប្រេងឥន្ធនៈត្រូវតែបំពេញតាមតម្រូវការទាំងនេះ៖
•
ប្រេងសាំងស្អាត ស្រស់ គ្មានជាតិសំណ។
•
87 អុកតានជាអប្បបរមា/87 AKI (91 RON)។ ប្រើរយៈកម្ពស់ខ្ពស់ មើលខាងក្រោម។
•
ប្រេងសាំងជាមួយរហូតដល់ 10% អេតាណុល (ហ្គាសូហុល) គឺអាចទទួលយកបាន។
សេចក្តីជូនដំណឹង
មិនត្រូវប្រើប្រេងសាំងដែលមិនអនុម័ត ដូចជា E15 និង E85។
មិនត្រូវលាយប្រេងក្នុងប្រេងសាំង ឬសារ៉េម៉ាស៊ីនឱ្យដំណើរការលើប្រេងឥន្ធនៈផ្សេង។
ការប្រើប្រាស់ប្រេងឥន្ធនៈមិនបានអនុម័តនឹងធ្វើឱ្យខូចដល់ម៉ាស៊ីន ដែលនឹងមិនត្រូវ
បានគ្រប់ដណ្តប់ស្ថិតក្រោមការធានាឡើយ។
ដើម្បីការពារប្រព័ន្ធប្រេងឥន្ធនៈពីការបង្កើតឡើងនូវជ័រ ត្រូវលាយសារធាតុធ្វឱ្យមាន
លំនឹងប្រេងឥន្ធនៈទៅក្នុងប្រេងឥន្ធនៈ។ មើល
កន្លែងទុកដាក់។
ប្រេងឥន្ធនៈទាំងគឺមិនដូចគ្នាឡើយ។ ប្រសិនបើពេលបញ្ឆេះ ឬបំពេញមុខងារ
មាបង្ហាញកើតឡើង ត្រូវផ្លាស់ប្តូរអ្នកផ្តល់ប្រេងឥន្ធនៈ ឬផ្លាស់ប្តូរម៉ាក។
ម៉ាស៊ីននេះគឺមានការបញ្ជាក់ក្នុងការធ្វើប្រតិបត្តិការលើប្រេងសាំង។
ប្រព័ន្ធបញ្ជាការបញ្ចេញផ្សែងសម្រាប់ម៉ាស៊ីននេះគឺ EM (ការកែសម្រួលម៉ាស៊ីន)។
រយៈកម្ពស់ខ្ពស់
នៅរយៈកម្ពស់លើសពី 5,000 ហ្វីត (1524 ម៉ែត្រ) អប្បបរមា 85 អុកតាន/85 AKI (89 RON)
ប្រេងសាំងគឺអាចទទួលយកបាន។
សម្រាប់ម៉ាស៊ីនមានប្រេងលាយជាតិកាបូន
ការសារ៉េរយៈកម្ពស់ខ្ពស់គឺតម្រូវឱ្យមានដើម្បីថែទាំការបំពេញមុខងារ។
ប្រតិបត្តិការដោយគ្មានការសារ៉េនឹងបណ្តាលឱ្យមានការបំពេញមុខងារថយចុះ
ការប្រើប្រេងឥន្ធនៈកើនឡើង និងការបញ្ចេញផ្សែងកើនឡើង។
ទាក់ទងភ្នាក់ងារចែកចាយសេវាកម្ម Briggs & Stratton ដែលទទួលបានសិទ្ធិសម្រាប់
ព័ត៌មានអំពីការសារ៉េរយៈកម្ពស់ខ្ពស់។ ប្រតិបត្តិការនៃម៉ាស៊ីននៅរយៈកម្ពស់ទាបជាង
2,500 ហ្វីត (762 ម៉ែត្រ) ជាមួយការសារ៉េរយៈកម្ពស់ខ្ពស់មិនត្រូវបានណែនាំឡើយ។
សម្រាប់ម៉ាស៊ីនបញ្ចេញប្រេងអេឡិចត្រូនិច (EFI) មិនចាំបាច់មានការសេរ៉េរយៈកម្ពស់ឡើយ។
បន្ថែមប្រេងឥន្ធនៈ
មើលរូប៖ 3
ការព្រមាន
ប្រេង និងចំហាយរបស់វាងាយឆាបឆេះ និងងាយផ្ទុះសម្បើមណាស់។
អគ្គីភ័យ និងការផ្ទុះអាចបណ្តាលឱ្យរលាកធ្ងន់ធ្ងរ ឬបាត់បង់ជីវិត។
នៅពេលបន្ថែមប្រេងឥន្ធនៈ
•
ត្រូវពន្លត់ម៉ាស៊ីន ហើយទុកឱ្យម៉ាស៊ីនត្រជាក់យ៉ាងហោចណាស់ 2 នាទី
មុនពេលដកគម្របប្រេងឥន្ធនៈចេញ។
•
ចាក់ធុងប្រេងនៅទីធ្លាខាងក្រៅ ឬនៅកន្លែងដែលមានខ្យល់ចេញចូលល្អ។
•
មិនត្រូវចាក់ធុងប្រេងឥន្ធនៈឱ្យហៀរឡើយ។ ដើម្បីទុកឱ្យប្រេងឥន្ធនៈរីកមាឌ
មិនត្រូវចាក់លើសកធុងប្រេងឥន្ធនៈខាងក្រោមឡើយ។
•
រក្សាប្រេងឥន្ធនៈនៅឱ្យឆ្ងាយពីផ្កាភ្លើង អណ្តាតភ្លើងកណ្តាលវាល
ភ្លើងហ្គាស កម្តៅ និងប្រភពបញ្ឆេះផ្សេងទៀត។
•
ពិនិត្យខ្សែប្រេងឥន្ធនៈ ធុង គម្រប និងខ្ចៅជាញឹកញាប់រកមើលការប្រេះស្រំា
ឬការលេច។ ប្តូរថ្មី បើចាំបាច់។
•
ប្រសិនបើប្រេងឥន្ធនៈកម្ពប់ ត្រូវរង់ចាំរហូតដល់វាហួតអស់ មុនពេលបញ្ឆេះម៉ាស៊ីន។
1.
សម្អាតតំបន់គម្របប្រេងឥន្ធៈដែលមានធូលី និងកម្ទេចកម្ទី។
ដោះគម្របប្រេងឥន្ធនៈ។
2.
បំពេញធុងប្រេងឥន្ធនៈ (រូប A 3) ជាមួយប្រេងឥន្ធនៈ។ ដើម្បីទុកឱ្យប្រេងរីកមាឌ
មិនត្រូវចាក់លើសកធុងប្រេងឥន្ធនៈខាងក្រោមឡើយ (B)។
3.
ដំឡើងគម្របប្រេងឥន្ធនៈឡើងវិញ។
បញ្ឆេះ និងពន្លត់ម៉ាស៊ីន
មើលរូបភាព៖ 4
បញ្ឆេះម៉ាស៊ីន
ការព្រមាន
ការកែតម្រូវខ្សែទាញឲ្យបានរហ័ស(ការវិលត្រឡប់)នឹងទាញដោយដៃ
ចំពោះម៉ាស៊ីនឲ្យបានលឿនជាងលោកអ្នកអាចលែង។
ឆ្អឹងបាក់ ការបាក់ឆ្អឹង ស្នាមជាំ ឬការគ្រេចអាចកើតមានឡើង។
•
នៅពេលបញ្ជេះម៉ាស៊ីន សូមទាញខ្សែ យឺតៗ រហូតដល់មានអារម្មណ៍ថាទំនាក់
ហើយបន្ទាប់មក ទាញយ៉ាងឆាប់រហ័សដើម្បីជៀសវាងការផ្លាតត្រឡប់។
ការព្រមាន
ប្រេងឥន្ធនៈ និងចំហាយរបស់វាងាយឆាបឆេះ និងងាយផ្ទុះ ជាទីបំផុត។
អគ្គីភ័យ ឬការផ្ទុះអាចបណ្តាលឲ្យមានការរលាកធ្ងន់ធ្ងរ និងស្លាប់។
នៅពេលបញ្ឆេះម៉ាស៊ីន
•
ធានាថាក្បាលប៊ូហ្ស៊ី បំពង់ស៊ីម័ង្ស គម្របប្រេងឥន្ធនៈ និងឧបករណ៍សម្អាតខ្យល់
(បើមានបំពាក់) គឺនៅនឹងកន្លែង ហើយមានសុវត្ថិភាព។
•
ចូរកុំរវៃម៉ាស៊ីនដោយ ដកក្បាល ប៊ូហ្ស៊ីចេញ។
•
ប្រសិនបើម៉ាស៊ីនឈ្លក់ ចូរផ្លាស់ទីកម្រិត (ប្រសិនបើមាន)
ដើម្បីបើក/ដំណើរការទីតាំង រំកិលសន្ទះខ្យល់
(ប្រសិនបើមាន)ទៅរកទីតាំងដំណើរការនិង វិលរហូតដល់ម៉ាស៊ីនចាប់ដំណើរការ។
ការព្រមាន
គ្រោះថ្នាក់ឧស្ម័នពុល។ ផ្សែងរថយន្តមានផ្ទុកកាបូនម៉ូណូអុកស៊ីត ដែលជាឧស្ម័នពុល
ដែលអាចសម្លាប់លោកអ្នកក្នុងរយៈពេលដ៏ខ្លី។ លោកអ្នកមិនអាចមើលឃើញ
ធុំក្លិន ឬភ្លក់ឧស្ម័ន នេះបានទេ។ ទោះបីលោកអ្នកមិនធុំក្លិនផ្សែងឡាន
លោកអ្នកនៅតែ អាចដឹងថាមានឧស្ម័នកាបូនម៉ូណូអុកស៊ីតបានដែរ។
ប្រសិនបើលោកអ្នកចាប់ផ្តើមមានអារម្មណ៍មិនស្រួលខ្លួន វិលមុខ
ឬខ្សោយអំឡុងពេលប្រើប្រាស់ផលិតផលនេះ សូមបិទវា ចោល
និងរត់ទៅស្រូបយកខ្យល់បរិសុទ្ធភ្លាមៗ។ ទៅជួបវេជ្ជបណ្ឌិត។
លោកអ្នកអាចពុលឧស្ម័នកាបូនម៉ូណូអុកស៊ីត។
•
ចូរប្រតិបត្តិការលើផលិតផលនេះតែនៅ ខាងក្រៅឆ្ងាយពីបង្អួច និងទ្វារ
ដើម្បីកាត់បន្ថយ ហានិភ័យនៃឧស្ម័នកាបូនម៉ូណូអុកស៊ីតពីការកកកុញ
និងមានសក្តានុពលដែល កំពុងត្រូវបានដកចេញទៅកាន់ទីកន្លែង
មានមនុស្សស្ថិតនៅផ្សេងៗ។
•
ដំឡើងឧបករណ៍ឲ្យសញ្ញាឧស្ម័នកាបូនម៉ូណូអុកស៊ីតដែលដើរដោយអាគុយ
ឬដោតឧបករណ៍ឲ្យ សញ្ញាឧស្ម័នកាបូនម៉ូណូអុកស៊ីតជាមួយអាគុយ
បម្រុងយោងតាមការណែនាំរបស់រោងចក្រផលិត។
ការព្រមានអំពីផ្សែងមិនអាចរកឃើញឧស្ម័នកាបូនម៉ូណូអុកស៊ីតទេ។
•
ចូរកុំដំណើរការផលិតផលនេះនៅខាងក្នុងផ្ទះ យានដ្ឋាន បន្ទប់ក្រោមដី ទីតាំងវាល
ចន្លោះ ឬទីតាំងបិទជិតដោយផ្នែកដទៃទៀត ទោះបីជា ការប្រើប្រាស់កង្ហារ
ឬបើកទ្វារ និងបង្អួចឲ្យមានខ្យល់ចេញចូលក៏ដោយ។
កាបូនម៉ូណូអុកស៊ីតអាចកើនឡើង យ៉ាងឆាប់រហ័សក្នុងបរិយាកាស
និងអាចស្ថិតនៅក្នុងបរិយាកាសច្រើនម៉ោង
សូម្បីតែក្រោយពីផលិតផលនេះបានបិទក៏ដោយ។
•
ត្រូវដាក់ផលិតផលនេះនៅបណ្តោយខ្យល់ និងបែរបំពង់
ផ្សែងម៉ាស៊ីនឲ្យឆ្ងាយពីទីតាំងដែលមានមនុស្សជានិច្ច។
សេចក្តីជូនដំណឹង
ម៉ាស៊ីននេះត្រូវបានដឹកជញ្ជូនតាមនាវាពី Briggs & Stratton
ដោយគ្មានប្រេង។ មុនពេលលោកអ្នកចាប់ដំណើរការម៉ាស៊ីន ចូរធ្វើឱ្យ ប្រាកដថា
អ្នកបានបន្ថែមប្រេងម៉ាស៊ីនដោយយោងតាម
សេចក្តីណែនាំនៅក្នុងសៀវភៅណែនាំពីរបៀប ប្រើប្រាស់នេះ។
ប្រសិនបើលោកអ្នកចាប់ដំណើរការម៉ាស៊ីនដោយមិនមានប្រេង
វានឹងត្រូវបានបំផ្លាញឲ្យខូច ជួស ជុល លែងកើតហើយនឹងមិនត្រូវបានគ្របដណ្តប់ដោយ
ស្ថិតក្រោមប័ណ្ណធានាឡើយ។
សំគាល់៖ ឧបករណ៍អាចមានការបញ្ជាពីចម្ងាយ។
មើលសៀវភៅណែនាំអំពីឧបករណ៍សម្រាប់ទីតាំង និងប្រតិបត្តិការនៃការបញ្ជាពីចម្ងាយ។
1.
ពិនិត្យមើលប្រេងម៉ាស៊ីន។ មើលផ្នែក
ត្រួតពិនិត្យកម្រិតប្រេងម៉ាស៊ីន ។
2.
ត្រូវធ្វើឲ្យប្រាកដថា អង្គបញ្ជាឧបករណ៍បើកបរត្រូវបានដកចេញ បើមានបំពាក់។
3.
រុញកុងតាក់បិទប្រេង (រូប A 4) បើមានបំពាក់ ទៅកាន់ទីតាំងបើក។
4.
ផ្លាស់ប្តូរការត្រួតពិនិត្យឈ្នាន់ (រូប B 4) បើមានបំពាក់ ទៅកាន់ទីតាំងរហ័ស។
ប្រតិបត្តិម៉ាស៊ីនក្នុងទីតាំងលឿន។
5.
ផ្លាស់ទីឧបករណ៍ត្រួតពិនិត្យសន្ទះខ្យល់ (រូប C 4) ទៅទីតាំងបិទ។
សំគាល់៖ សន្ទះខ្យល់ ជាធម្មតា មិនចាំបាច់ប្រើនៅពេលចាប់ផ្ដើមកម្តៅម៉ាស៊ីនទេ។
6.
រុញកុងតាក់ពន្លត់ (រូប D 4), បើមានបំពាក់ ទៅទីតាំងបើក។
32
Not for
Reproduction