
ការព្រមាន
ប្រេងឥន្ធនៈ និងចំហាយរបស់វាងាយឆាបឆេះ និងងាយផ្ទុះសម្បើមណាស់។
អគ្គីភ័យ និងការផ្ទុះអាចបណ្តាលឱ្យរលាកធ្ងន់ធ្ងរ ឬបាត់បង់ជីវិត។
នៅពេលបន្ថែមប្រេងឥន្ធនៈ
•
ពន្លត់ម៉ាស៊ីន ហើយទុកឱ្យម៉ាស៊ីនត្រជាក់យ៉ាងហោចណាស់ 2 នាទី
មុនពេលដកគម្របប្រេងឥន្ធនៈចេញ។
•
បំពេញធុងប្រេងឥន្ធនៈនៅទីធ្លាខាងក្រៅ
ឬនៅកន្លែងដែលមានខ្យល់ចេញចូលល្អ។
•
មិនត្រូវបំពេញធុងប្រេងឥន្ធនៈឱ្យហៀរឡើយ។ ដើម្បីទុកឱ្យប្រេងឥន្ធនៈរីកមាឌ
មិនត្រូវបំពេញលើកធុងប្រេងឥន្ធនៈខាងក្រោមឡើយ។
•
រក្សាប្រេងនៅឱ្យឆ្ងាយពីផ្កាភ្លើង អណ្តាតភ្លើងកណ្តាលវាល ភ្លើងហ្គាស
កម្តៅ និងប្រភពបញ្ឆេះផ្សេងទៀត។
•
ពិនិត្យខ្សែប្រេងឥន្ធនៈ ធុង គម្រប និងខ្ចៅជាញឹកញាប់រកមើលការប្រេះស្រំា
ឬលេច។ ប្តូរថ្មី បើចាំបាច់។
•
ប្រសិនបើប្រេងឥន្ធនៈកម្ពប់ ត្រូវរង់ចាំរហូតដល់វាហួតអស់ មុនពេលបញ្ឆេះម៉ាស៊ីន។
នៅពេលបញ្ឆេះម៉ាស៊ីន
•
ធានាថា ក្បាលប៊ូហ្ស៊ី ប្រដាប់បន្ថយសូរ គម្របប្រេងឥន្ធនៈ
និងប្រដាប់សម្អាតខ្យល់ (បើមានបំពាក់) គឺស្ថិតនៅកន្លែងរបស់វា
និងមានសុវត្ថិភាព។
•
មិនត្រូវរវៃម៉ាស៊ីន នៅពេលដោះចេញក្បាលប៊ូហ្ស៊ីឡើយ។
•
ប្រសិនបើម៉ាស៊ីនលេចទឹក កំណត់សន្ទះខ្យល់ (បើមានបំពាក់) ទៅទីតាំងបើក /
ដំណើរការ, ផ្លាស់ទីឈ្នាន់ (បើមានបំពាក់) ទៅទីតាំងរហ័ស
ហើយរវៃរហូតទាល់តែម៉ាស៊ីនចាប់ផ្តើម។
នៅពេលប្រតិបត្តិការឧបករណ៍
•
មិនត្រូវផ្អៀងម៉ាស៊ីន ឬឧបករណ៍
នៅមុខណាមួយដែលបណ្តាលឱ្យកំពប់ប្រេងឥន្ធនៈឡើយ។
•
មិនត្រូវបិទសន្ទះខ្យល់កាប៊ុយរ៉ាទ័រដើម្បីបញ្ឈប់ម៉ាស៊ីនឡើយ។
•
មិនត្រូវបញ្ឆេះ ឬដំណើរការម៉ាស៊ីនជាមួយការផ្គុំប្រដាប់សម្អាតខ្យល់
(បើមានបំពាក់) ឬតម្រងខ្យល់ (បើមានបំពាក់) ត្រូវបានដោះចេញឡើយ។
នៅពេលប្តូរប្រេង
•
ប្រសិនបើអ្នកបង្ហូរប្រេងពីបំពេញចាក់ប្រេងខាងលើ ធុងប្រេងត្រូវតែទទេ
បើមិនដូច្នោះទេប្រេងឥន្ធនៈអាចលេចចេញក្រៅ ហើយបណ្តាលឱ្យ
មានអគ្គីភ័យ ឬការផ្ទុះ។
នៅពេលផ្អៀងម៉ាស៊ីនសម្រាប់តំហែទាំ
•
នៅពេលធ្វើតំហែទាំដែលតម្រូវឱ្យផ្អៀងម៉ាស៊ីន ធុងប្រេងឥន្ធនៈ
ប្រសិនបើភ្ជាប់លើម៉ាស៊ីន ត្រូវតែទទេ បើមិនដូច្នោះទេ
ប្រេងឥន្ធនៈអាចលេចចេញក្រៅ និងបណ្តាលឱ្យមានអគ្គីភ័យ ឬការផ្ទុះ។
នៅពេលដឹកជញ្ជូនឧបករណ៍
•
ដឹកជញ្ជូនជាមួយធុងប្រេងឥន្ធនៈទទេ ឬវ៉ាលបិទប្រេងឥន្ធនៈក្នុងទីតាំងបិទ។
នៅពេលផ្ទុកប្រេង ឬបរិក្ខារជាមួយប្រេងឥន្ធនៈក្នុងធុង
•
ផ្ទុកនៅឱ្យឆ្ងាយពីឡកម្តៅ ចង្រ្កាន ម៉ាស៊ីនកម្តៅទឹក
ឬសម្ភារៈប្រើប្រាស់ផ្សេងទៀតដែលមានភ្លើងហ្គាស ឬប្រភពបញ្ឆេះផ្សេងទៀត
ពីព្រោះពួកវាអាចឆាបឆេះចំហាយប្រេងឥន្ធនៈបាន។
ការព្រមាន
ការបញ្ឆេះម៉ាស៊ីនបង្កើតបានជាផ្កាភ្លើង។
ផ្កាភ្លើងអាចបណ្តាលឱ្យឆេះឧស្ម័នងាយឆាបឆេះនៅក្បែរ។
អាចបណ្តាលឱ្យកើតមានការផ្ទុះ និងអគ្គីភ័យ។
•
ប្រសិនបើការលេចឧស្ម័នធម្មជាតិ ឬ LP ក្នុងតំបន់នោះ មិនត្រូវបញ្ឆេះម៉ាស៊ីន
ឡើយ។
•
កុំប្រើវត្ថុរាវចាប់ផ្តើមបញ្ចូលខ្យល់ឱ្យតឹងឡើយ
ពីព្រោះចំហាយគឺអាចឆាបឆេះបាន។
ការព្រមាន
គ្រោះថ្នាក់ឧស្ម័នពុល។ ឧស្ម័នម៉ាស៊ីនបញ្ចេញមានកាបូនម៉ូណូអុកស៊ីត
ជាឧស្ម័នពុលដែលអាចសម្លាប់អ្នកក្នុងពេលប៉ុន្មាននាទី។ អ្នកមិនអាចឃើញវា
ធុំក្លិនវា ឬភ្លេស្សវាឡើយ។ ទោះបីជាអ្នកអ្នកមិនធុំក្លិនផ្សែងបញ្ចេញ
អ្នកនៅតែអាចស្រូបឧស្ម័នកាបូនម៉ូណូអុកស៊ីតដដែល។
ប្រសិនបើអ្នកចាប់ផ្តើមមានអារម្មណ៍ឈឺ វិលមុខ ឬខ្សោយ ខណៈពេលប្រើប្រាស់
ផលិតផលនេះ ត្រូវទៅយកខ្យល់អាកាសបរិសុទ្ធភ្លាមៗ។ ជួបវេជ្ជបណ្ឌិត។
អ្នកប្រហែលពុលកាបូនម៉ូណូអុកស៊ីត។
•
ប្រតិបត្តិការផលិតផលនេះតែនៅខាងក្រៅឆ្ងាយពីបង្អួច ទ្វារ និងប្រហោង
ឬរន្ធ
ដើម្បីកាត់បន្ថយហានិភ័យនៃឧស្ម័នកាបូនម៉ូណូអុកស៊ីតពីការមានច្រើនឡើង
និងត្រូវហៀរទៅកាន់កន្លែងដែលមានមនុស្សនៅ។
•
ដំឡើងប្រដាប់ប្រាប់សញ្ញា
កាបូនម៉ូណូអុកស៊ីតដែលដំណើរការដោយថ្មជាមួយការបម្រុងទុកថ្មដោយយោងតាម
ការណែនាំរបស់រោងចក្រផលិត។
ប្រដាប់ប្រាប់សញ្ញាផ្សែងមិនអាចចាប់បានឧស្ម័នកាបូនម៉ូណូអុកស៊ីតឡើយ។
•
មិនត្រូវដំណើរការផលិតផលនេះនៅក្នុងផ្ទះ យានដ្ឋាន បន្ទប់ក្រោមដី
កន្លែងក្មេងវារ រោង ឬទីតាំងបិទជិះដោយផ្នែកផ្សេងទៀត
ទោះបីមានប្រើកង្ហារ ឬចំហរទ្វារ និងបង្អួចសម្រាប់ខ្យល់ចេញចូលក៏ដោយ។
កាបូនម៉ូណូអុកស៊ីតអាចកើតមាននៅកន្លែងទាំងនេះយ៉ាងរហ័ស
ហើយអាចស្ថិតនៅរយៈពេលរាប់ម៉ោង សូម្បីតែបន្ទាប់ពីបិទផលិតផលនេះក៏ដោយ។
•
ត្រូវដាក់ផលិតផលនេះនៅពីក្រោមខ្យល់ជានិច្ច
ហើយបែរមុខបញ្ចេញផ្សែងម៉ាស៊ីនចេញឱ្យឆ្ងាយពីទីតាំងមានមនុស្សនៅ។
ការព្រមាន
ការពន្លឹបចូលរហ័សនៃខ្សែបញ្ឆេះ (ការបង្វិល) នឹងទាញប្រអប់ដៃ និងដៃទៅកាន់
ម៉ាស៊ីនលឿនជាងកាលដែលអ្នកអាចឱ្យទៅ។
អាចបណ្តាលឱ្យបាក់ឆ្អឹង បាក់បែក ពក ឬគ្រេច ឬថ្លោះ។
•
នៅពេលបញ្ឆេះម៉ាស៊ីន ទាញខ្សែបញ្ឆេះយឺតៗរហូតទាល់មានស្ថេរភាព រួចទើប
ទាញឱ្យលឿនដើម្បីជៀសវាងប្រតិកម្មខ្លាំង។
•
យកចេញឧបករណ៍ខាងក្រៅ / បន្ទុកលើម៉ាស៊ីនទាំងអស់ មុនពេលបញ្ឆេះម៉ាស៊ីន។
•
សមាសធាតុឧបករណ៍ដែលភ្ជាប់ដោយផ្ទាល់ ដូចជា ប៉ុន្តែមិនបានកម្រិត ផ្លែ
ប្រដាប់រុញ រ៉ក កង់មានធ្មេញ ជាដើម ត្រូវតែត្រូវបានភ្ជាប់ប្រកបដោយសុត្ថិភាព។
ការព្រមាន
ផ្នែកដែលវិលអាចប៉ះពាល់ ឬប្រទាក់ដៃ ជើង សក់ សំលៀកំពាក់ ឬគ្រឿងបន្ទាប់បន្សំ។
អាចបណ្តាលឱ្យមានការកាត់អវៈយវៈដោយសាររបួស ឬដាច់រហែកសាច់ធ្ងន់ធ្ងរ។
•
ប្រតិបត្តិការឧបករណ៍ជាមួយគ្រឿងការពារនៅនឹងកន្លែង។
•
រក្សាដៃ និងជើងឱ្យឆ្ងាយពីផ្នែកដែលវិល។
•
ចងសក់ឡើងលើ ហើយដោះគ្រឿងអលង្ការ។
•
មិនត្រូវពាក់សំឡេងបំពាក់រលុង ខ្សែស្បែកជើងយីយោង ឬវត្ថុដែលអាចត្រូវចាប់
បានឡើយ។
ការព្រមាន
ម៉ាស៊ីនកំពុងដំណើរការបង្កើតបានជាកម្តៅ។ គ្រឿងបន្លាស់ម៉ាស៊ីន ជាពិសេស
ប្រដាប់បន្ថយសូរ ប្រែជាក្តៅមែនទែន។
ការកម្តៅធ្ងន់ធ្ងរអាចកើតមាននៅពេលប៉ះពាល់។
កម្ទេចកម្ទីដែលដុតឆេះ ដូចជា ស្លឹកឈើ ស្មៅ ព្រៃរបោះ ជាដើម
អាចឆេះក្នុងភ្លើង។
•
ទុកឱ្យប្រដាប់បន្ថយសូរ ស៊ីឡាំងម៉ាស៊ីន និងស្លាបត្រជាក់សិន មុននឹងប៉ះពួកវា។
•
យកចេញកម្ទេចកម្ទីកើតច្រើនឡើងចេញពីតំបន់ប្រដាប់បន្ថយសូរ និងតំបន់
ស៊ីឡាំង។
•
វាគឺជាការបំពានក្រមធនធានកាលីហ្វ័រញ៉ា, ផ្នែក 4442, ក្នុងការប្រើ
ឬប្រតិបត្តិការម៉ាស៊ីនលើដីដែលគ្របដណ្តប់ដោយព្រៃ គ្របដណ្តប់ដោយព្រៃរបោះ
គ្របដណ្តប់ដោយស្មៅ លុះត្រាតែប្រព័ន្ធបញ្ចេញផ្សេងត្រូវបានបំពាក់ដោយ
ប្រដាប់ចាប់ផ្កាភ្លើង ដូចដែលបានចែកក្នុងផ្នែក 4442,
ដែលរក្សាក្នុងលំដាប់លំដោយការងារមានប្រសិទ្ធិភាព។ យុត្តាធិការរដ្ឋផ្សេងទៀត
ឬយុត្តាធិការសហព័ន្ធអាចមានច្បាប់ស្រដៀងគ្នា។
ទាក់ទងរោងចក្រផលិតឧបករណ៍ដើម អ្នកលក់រាយ ឬភ្នាក់ងារចែកចាយដើម្បី
ទទួលប្រដាប់ចាប់ផ្កាភ្លើងដែលបានរចនាឡើងសម្រាប់ប្រព័ន្ធបញ្ចេញផ្សែង
ដែលដំឡើងលើម៉ាស៊ីននេះ។
30
Not for
Reproduction